ប្រិយមិត្តធ្លាប់តែដឹងថា ដើម្បីអាចលេងហ្គេម ឬក៏ប្រើប្រាស់កម្មវិធី Android ផ្សេងៗនៅលើ កុំព្យូទ័របាននោះ គឺយើងត្រូវតម្លើង កម្មវិធី Bluestacks ជាមុនសិន ទើបអាចតម្លើង និងលេងហ្គេម Android ណាមួយ ដែលចង់លេង ឬប្រើប្រាស់បាន។ យ៉ាងណាមិញ ដើម្បីអាចលេងហ្គេម Android បាននោះ គឺយើងមិនមែន ប្រើបានតែ កម្មវិធី Bluestacks តែមួយនោះឡើយ អ្នកក៏អាចប្រើកម្មវិធី មួយចំនួនផ្សេងទៀត ដែលមានមុខងារ ស្រដៀងទៅនឹង Bluestacks នេះបានផងដែរ ដែលមានដូចខាងក្រោមនេះ៖
- AMIDuOS គឺជាកម្មវិធីមួយ ដែលអាចអោយ អ្នកប្រើប្រាស់កុំព្យូទ័រ ទាំងអស់អាចតម្លើង និងលេងហ្គេម ឬកម្មវិធីផ្សេងៗ បានយ៉ាងងាយស្រួល។ AMIDuOS មានប្រព័ន្ធប្រតិបត្តិការ Android ចំនួនពីរជំនាន់ ដែលមានដូចជា Android KitKat 4.4.4 និង Android Lollipop 5.0។ សម្រាប់របៀបអំពី ការទាញយកនោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖
- Andy ក៏ជាកម្មវិធីមួយ អាចតម្លើង និងប្រើប្រាស់ហ្គេម ឬកម្មវិធី Android នៅលើកុំព្យូទ័រ ដូចទៅនឹង Bluestacks ដែរ ហើយវាក៏មានល្បឿនលឿនផងដែរ។ លោកអ្នក អាចសាកល្បងតម្លើងវាបាន ដោយទស្សនា វីដេអូខាងក្រោមនេះ ដើម្បីដឹងពី របៀបតម្លើង៖
- Droid4x មានលក្ខណៈស្រដៀងទៅនឹង Bluestacks ហើយចំពោះរបៀបតម្លើងវិញ ក៏ងាយស្រួលទៀត គឺគ្រាន់តែទាញយក និងតម្លើង គឺរួចជាការស្រេច។ យ៉ាងណាមិញ សម្រាប់របៀបក្នុងការតម្លើងវានោះ សូមទស្សនាវីដេអូ ខាងក្រោមនេះសិន៖
- Genymotion ក៏ជាកម្មវិធី អាចអោយលោកអ្នក អាចលេងហ្គេម Android នៅលើកុំព្យូទ័របានផងដែរ ក៏ប៉ុន្តែវាហាក់បី ដូចជាពិបាក ក្នុងការតម្លើងបន្តិចហើយ បើប្រៀបធៀប ទៅនឹងកម្មវិធី ផ្សេងៗទៀត ខាងលើនេះ។ បើទោះជាយ៉ាងនេះក្តី លោកអ្នក ក៏អាចសាកល្បង តម្លើងវាបានផងដែរ ដោយទស្សនាវីដេអូ ខាងក្រោមនេះ៖
- Nox កម្មវិធីមួយនេះ មានលក្ខណៈស្រដៀងទៅនឹង Bluestacks ដែរ ហើយអ្វីដែល ពិសេសជាងគេនោះ គឺវាក៏អាច កំណត់ផ្លូវកាត់ (Shortcut) ដើម្បីអោយការចុច កាន់តែងាយស្រួល និងលឿនផងដែរ។ អ្នកអាចសាកល្បង តម្លើងវា ទៅក្នុងកុំព្យូទ័រ របស់លោកអ្នកបាន ដោយទស្សនាវីដេអូ ខាងក្រោមនេះ៖
1 comments:
Click here for commentsកម្មវិធី 5 អាចអោយអ្នកលេងហ្គេម Android នៅលើកុំព្យូទ័របាន ក្រៅពី Bluestacks!!! ~ រាហ៊ូ ចាប់ច័ន្ទ >>>>> Download Now
>>>>> Download Full
កម្មវិធី 5 អាចអោយអ្នកលេងហ្គេម Android នៅលើកុំព្យូទ័របាន ក្រៅពី Bluestacks!!! ~ រាហ៊ូ ចាប់ច័ន្ទ >>>>> Download LINK
>>>>> Download Now
កម្មវិធី 5 អាចអោយអ្នកលេងហ្គេម Android នៅលើកុំព្យូទ័របាន ក្រៅពី Bluestacks!!! ~ រាហ៊ូ ចាប់ច័ន្ទ >>>>> Download Full
>>>>> Download LINK
ConversionConversion EmoticonEmoticon