Reahoo Chabchan

រឿងទុំទាវ

ប្រភេទ៖ អក្សរ​សិល្ប៍ទំនើប ប្រលោមលោកបែបមនោសញ្ជេតនា
ចលនា៖ ខេមរនិយម
ឥទ្ធិពល៖ ព្រះពុទ្ធសាសនា
សង្គមបរិយាកាស៖ ក្នុងស​ម័យ​លង្វែក
កាលកំណត់តែង៖ ១៨១៥ (ក្នុងរាជកាល​ស្ដេចស៊ីសុវត្ថិ)
អ្នកនិពន្ធ៖ ភិក្ខុសោម
រឿងសង្ខេប
ទុំ​ជាកូនប្រុស​របស់ស្ត្រី​មេម៉ាយ​ម្នាក់នៅ​ស្រុកបាភ្នំ​ខេត្តព្រៃវែង បានបួស​រៀន​ជាមួយ​មិត្តភ័ក្តម្នាក់​ឈ្មោះ ពេជ្រ​ នៅ​ក្នុង​វត្ត​វិហារធំ។ ទាំងពីអ្នកមានចំ​ដឹង​ខាង​មន្ត​អាគម ស្មូត្រ ផ្លុំប៉ី និងធ្វើ​តោក​លក់។ ដោយឡែក​ទុំ​មាន​រូប​រាង​ស្អាត​ និង​មាន​សំឡេងពិរោះ។ ថ្ងៃមួយ​នេនទាំងពីរ​បាន​សុំលោកគ្រូ​ចៅអធិការ​យក​តោក​ទៅលក់។ ទុំ និងពេជ្រ​លក់រហូត​ដល់ស្រុក​ត្បូងឃ្មុំ។ ទុំ​បាន​ស្មូត្រ​យ៉ាងពិរោះ​ធ្វើឲ្យ​អ្នកស្រុកត្បូងឃ្មុំផ្អើល​ឈូឆរ​មក​ស្ដាប់។ នាង​នោជាភិលៀង​របស់នាងទាវ ឃើញទុំស្អាត​ សំឡេង​ពិរោះ​ក៏​គួចចិត្ត​ស្នេហា​តែដោយ​ឋានៈតូចទាប​នាង​ក៏ត្រឡប់​ទៅ​ផ្ទះ​ប្រាប់នាង​ទាវ។ ទាវ​ដឹងដំណឹង​នេះក៏​អង្វរ​ម្ដាយ​ឲ្យ​ទៅនិមន្ត​នេនទុំ​មក​ស្មូត្រ​នៅផ្ទះរបស់ខ្លួន។ ទុំស្មូត្រ​យ៉ាង​ពិរោះទាវ​ក៏ចាប់​ចិត្ត​ស្រឡាញ់​ក៏​រៀប​ចំផាហ៊ុម ដន្លាប់ បារី ស្លា ម្លូឲ្យនាង​នោ​យកទៅ​ប្រគេន​ទុំ ហើយ​ប្រាថ្នា​ផ្សង​ឲ្យ​បានជួបទុំ។ ឯ​ទុំវិញ​ក៏ចាប់ចិត្ត​ស្រឡាញ់ទាវដែរ។ មក​ដល់វត្ត​វិញ ទុំរិះរក​ឧបាយ​កលសុំ​លោកគ្រូ​សឹក លោកគ្រូ​ពុំព្រម​ព្រោះការ​ទស្សទាយ​ឃើញថា​ជើង​លេខ​មិនល្អ​ពាន​លើស្លាប់។ ដោយ​គ្រូមិនឲ្យសឹក​តុំ​ក៏​ទៅ​រកម្ដាយ​ឲ្យជួយ​អង្វរ​ករ​លោកគ្រុតែពុំបាន​សម្រេច។ ទុំ​ដាច់ចិត្ត​លួច​សឹក​ម្នាក់ឯង ហើយ​ក៏ប្រញាប់​ប្រញាល់​បបួល​ពេជ្រ​វិល​ទៅត្បូងឃ្មុំវិញ។ ជួនជា​ពេល​នោះម្ដាយ​ទាវ​មិននៅ​ទុំ​ក៏ឡើង​លើផ្ទះ​ហើយ​លួច​រួមរ័ក្ស​ជាមួយ​ទាវ​ពេល​នោះទៅ។
ក្រោយ​មក​អរជូន​ជា​ចៅហ្វាយ​ខេត្ត​ត្បូង​ឃ្មុំ​បាន​ចូល​ដណ្ដឹង​នាង​ទាវ ឲ្យ​ម៉ឺនងួន​ជាកូនប្រុសខ្លួន​។ ទន្ទឹម​នឹង​នោះ​ទុំ និងពេជ្រ​ត្រូវ​ស្ដេច​រាមា​ដែលសោយរាជ្យ​នៅ​ក្នុង​ក្រុង​លង្វែងនាំយក​ទៅក្នុងវាំង​ព្រោះទុំចេះ​ស្មូត្រ​យ៉ាងពិរោះ។ ដោយព្រះបាទ​រាមា​ចង់បានស្រីស្អាត​ធ្វើជាស្នំឯក ក៏ជ្រើសរើស​រកស្រីស្អាត​ប៉ះចំនាង​ទាវ​ដែល​ជា​សង្សារ​ទុំធ្វើឲ្យ​ម្ដាយទាវ​សប្បាយចិត្ត​ជាខ្លាំង។ លុះ​បាន​ជួបមុខគ្នា​ក្នុងវាំង​ចំពោះមុខ​ស្ដេច ទុំច្រៀង​រៀបរាប់​សព្វ​គ្រប់ធ្វើឲ្យស្ដេច​រៀបការ​ទុំនឹងទាវ​ជាប្ដីប្រពន្ធ​ក្នុង​ពេលនោះទៅ។
កាលនេះ​ធ្វើឲ្យ​ម្ដាយទាវ​តូចចិត្ត​យ៉ាង​ខ្លាំង ក៏ប្រញាប់​ប្រញាល់​មកស្រុកកំណើត​វិញ ហើយ​រិះរកឧបាយកល​ក្លែង​សំបុត្រ​ប្រាប់ទៅនាង​ទាវ​ថា​ខ្លួន​មានជម្ងឺ​ជាទម្ងន់។ បាន​ដំណឹង​ភ្លាមទាវ​ក៏មក​មើលម្ដាយ​នៅផ្ទះ ត្រូវ​ម្ដាយ​ចាប់​បង្ខំ​ឲ្យរៀបការ​ជាមួយ​ម៉ឺន​ងួន។ ទាវ​អស់សង្ឃឹម​ក៏សរសេរសំបុត្រ​ឲ្យទុំបានដឹង។ ពេល​នោះស្ដេចក៏ប្រទានរាជសារដល់ទុំ និងពេជ្រ​ដើម្បី​ឃាត់អរជូន។ មកដល់​ផ្ទះ​ទាវ ទុំវង្វេង​ស្មារតី​អស់សង្ឃឹ​ម​ផឹកស្រាស្រវឹង ប្រកៀក​ប្រឱប​នាង​ទាវ​ចំពោះមុខភ្ញៀវ ធ្វើឲ្យ​ម្ដាយ​ទាវ​ខឹង​ក៏ពន្យូសអរជូន​ឲ្យ​ចាប់​យកទុំ​ទៅ​សម្លាប់​នៅក្រោមដើមពោធិជើង​ខាល។ ដឹង​ថា​ប្ដីត្រុវ​គេសម្លាប់ ទាវ​និង​នោតាមរកទុំ។ អ្នកទាំងពីរ​ក៏សម្លាប់​ខ្លួន​តាម​ទុំ​ទៅ។ ពេជ្រ​នាំដំណឹង​អកុសល​នេះទៅ​ទូល​ស្ដេច ស្ដេចក៏​មកកាត់ក្ដី ដោយ​ចាប់​អរជូន ម៉ឺនងួន និង​ម្ដាយទាវ​កប់ទាំងរស់​ត្រឹម​ក ហើយ​យករនាស់​រាស់ពីលើ​ក្បាល រីឯអ្នកស្រុក​ត្បូងឃ្មុំ​បញ្ចូល​ជាអ្នក​ងារទាំងអស់។
ប្រធានរឿង៖ រឿងទុំទាវ​អ្នកនិពន្ធ​បាន​រំលឹក​ឡើងវិញ​ពីប្រវត្តិ​ស្នេហា​មួយ​របស់​យុវជន​ខ្មែរ ក្រោម​របប​សក្ដិ​ភូមិ​​នាសម័យ​លង្វែង។ នេះ​គឺ​ជា​ចំណងស្នេហា​ដ៏សោកសៅ​របស់តួអង្គពីរ​រូបគឺទុំ និងទាវ។ តាមរយៈនេះ​អ្នកនិពន្ធ​ក៏បាន​លាត​ត្រដាង​ឲ្យឃើញ​ពីរបៀប​គ្រប់គ្រង​ និង​ច្បាប់ទម្លាប់​ដ៏សែន​តឹងតែង​នា​សម័យ​នោះ។ ដូចនេះ​ហើយ​ទើប​យើង​ឃើញថា​ដំណើរ​រឿង​គឺវិល​ជុំវិញ​បញ្ហា​សំខាន់​មួយ​គឺ “ការតស៊ូ​ដែល​មានលក្ខណៈ​ជា​បុគ្គលិក​ដើម្បីទាមទារ​សិទ្ធិ​ក្នុ​ងការ​ជ្រើសជ្រើស​គូ​ស្រករ។
មូលបញ្ហា៖ មូលបញ្ហា​រឿង​ទុំទាវ​គឺស្ថិត​នៅ​លើ​ទំនាក់ទំនង​ដែល​កើត​ឡើង​ដោយ​សារ​ការ​ប្រកាន់យក​នូវ​ទស្សនៈពីរផ្ទុយគ្នា គឺទាមទារ​សិទ្ធិ​សេរីភាពក្នុងការ​ជ្រើសរើសគូស្រករ ឬស្នេហាចិត្ត​ និង​ចិត្ត ហើយ​ទស្សនៈ​ដែល​ប្រកាន់​ទស្សនៈនីមួយ​ៗ​ដណ្ដើម​យក​ឈ្នះ​រៀង​ៗខ្លួន។
ទស្សនៈចំពោះការ​ស្លាប់​របស់ទុំ
-ទុំស្លាប់​បណ្ដាល​មក​ពីសមិនស្ដាប់បណ្ដាំ​គ្រូ
-ទុំស្លាប់បណ្ដាលមកពីមិនបង្ហាញ​រាជសារ
-ទុំស្លាប់​បណ្ដាល់មកពី​ម្ដាយទាវ​ជាអ្នកបើកដៃ​ឲ្យ​គេសម្លាប់
-ទុំ​ស្លាប់បណ្ដាលមកពីអរជូន និង​ម៉ឺនងួនជាអ្នកសម្លាប់
-ទុំស្លាប់បណ្ដាល​មកពីនាងទាវ​មិន​ជួយ​ដាស់តឿន​ទុំ
-ទុំស្លាប់​បណ្ដាល​មកពី​ស្ដេច​រាមាបណ្ដាល​ឲ្យទុំ​យករាជសា​រទៅខ្លួនឯង
-ទុំស្លាប់ព្រោះស្នេហា
-ទុំស្លាប់​បណ្ដាល​មកពីរបប​សក្ដិភូមិ​សម័យ​លង្វែក​តែម្ដង
Previous
Next Post »

1 comments:

Click here for comments
Anonymous
admin
March 22, 2022 at 9:58 PM ×

រឿងទុំទាវ ~ រាហ៊ូ ចាប់ច័ន្ទ >>>>> Download Now

>>>>> Download Full

រឿងទុំទាវ ~ រាហ៊ូ ចាប់ច័ន្ទ >>>>> Download LINK

>>>>> Download Now

រឿងទុំទាវ ~ រាហ៊ូ ចាប់ច័ន្ទ >>>>> Download Full

>>>>> Download LINK

Congrats bro Anonymous you got PERTAMAX...! hehehehe...
Reply
avatar