ប្រភេទ៖ អក្សរសិល្ប៍ទំនើប ប្រលោមលោកបែបមនោសញ្ជេតនា
ចលនា៖ ខេមរនិយម
ឥទ្ធិពល៖ ព្រះពុទ្ធសាសនា
សង្គមបរិយាកាស៖ ក្នុងសម័យលង្វែក
កាលកំណត់តែង៖ ១៨១៥ (ក្នុងរាជកាលស្ដេចស៊ីសុវត្ថិ)
អ្នកនិពន្ធ៖ ភិក្ខុសោម
ចលនា៖ ខេមរនិយម
ឥទ្ធិពល៖ ព្រះពុទ្ធសាសនា
សង្គមបរិយាកាស៖ ក្នុងសម័យលង្វែក
កាលកំណត់តែង៖ ១៨១៥ (ក្នុងរាជកាលស្ដេចស៊ីសុវត្ថិ)
អ្នកនិពន្ធ៖ ភិក្ខុសោម
រឿងសង្ខេប
ទុំជាកូនប្រុសរបស់ស្ត្រីមេម៉ាយម្នាក់នៅស្រុកបាភ្នំខេត្តព្រៃវែង បានបួសរៀនជាមួយមិត្តភ័ក្តម្នាក់ឈ្មោះ ពេជ្រ នៅក្នុងវត្តវិហារធំ។ ទាំងពីអ្នកមានចំដឹងខាងមន្តអាគម ស្មូត្រ ផ្លុំប៉ី និងធ្វើតោកលក់។ ដោយឡែកទុំមានរូបរាងស្អាត និងមានសំឡេងពិរោះ។ ថ្ងៃមួយនេនទាំងពីរបានសុំលោកគ្រូចៅអធិការយកតោកទៅលក់។ ទុំ និងពេជ្រលក់រហូតដល់ស្រុកត្បូងឃ្មុំ។ ទុំបានស្មូត្រយ៉ាងពិរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆរមកស្ដាប់។ នាងនោជាភិលៀងរបស់នាងទាវ ឃើញទុំស្អាត សំឡេងពិរោះក៏គួចចិត្តស្នេហាតែដោយឋានៈតូចទាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់នាងទាវ។ ទាវដឹងដំណឹងនេះក៏អង្វរម្ដាយឲ្យទៅនិមន្តនេនទុំមកស្មូត្រនៅផ្ទះរបស់ខ្លួន។ ទុំស្មូត្រយ៉ាងពិរោះទាវក៏ចាប់ចិត្តស្រឡាញ់ក៏រៀបចំផាហ៊ុម ដន្លាប់ បារី ស្លា ម្លូឲ្យនាងនោយកទៅប្រគេនទុំ ហើយប្រាថ្នាផ្សងឲ្យបានជួបទុំ។ ឯទុំវិញក៏ចាប់ចិត្តស្រឡាញ់ទាវដែរ។ មកដល់វត្តវិញ ទុំរិះរកឧបាយកលសុំលោកគ្រូសឹក លោកគ្រូពុំព្រមព្រោះការទស្សទាយឃើញថាជើងលេខមិនល្អពានលើស្លាប់។ ដោយគ្រូមិនឲ្យសឹកតុំក៏ទៅរកម្ដាយឲ្យជួយអង្វរករលោកគ្រុតែពុំបានសម្រេច។ ទុំដាច់ចិត្តលួចសឹកម្នាក់ឯង ហើយក៏ប្រញាប់ប្រញាល់បបួលពេជ្រវិលទៅត្បូងឃ្មុំវិញ។ ជួនជាពេលនោះម្ដាយទាវមិននៅទុំក៏ឡើងលើផ្ទះហើយលួចរួមរ័ក្សជាមួយទាវពេលនោះទៅ។

ក្រោយមកអរជូនជាចៅហ្វាយខេត្តត្បូងឃ្មុំបានចូលដណ្ដឹងនាងទាវ ឲ្យម៉ឺនងួនជាកូនប្រុសខ្លួន។ ទន្ទឹមនឹងនោះទុំ និងពេជ្រត្រូវស្ដេចរាមាដែលសោយរាជ្យនៅក្នុងក្រុងលង្វែងនាំយកទៅក្នុងវាំងព្រោះទុំចេះស្មូត្រយ៉ាងពិរោះ។ ដោយព្រះបាទរាមាចង់បានស្រីស្អាតធ្វើជាស្នំឯក ក៏ជ្រើសរើសរកស្រីស្អាតប៉ះចំនាងទាវដែលជាសង្សារទុំធ្វើឲ្យម្ដាយទាវសប្បាយចិត្តជាខ្លាំង។ លុះបានជួបមុខគ្នាក្នុងវាំងចំពោះមុខស្ដេច ទុំច្រៀងរៀបរាប់សព្វគ្រប់ធ្វើឲ្យស្ដេចរៀបការទុំនឹងទាវជាប្ដីប្រពន្ធក្នុងពេលនោះទៅ។
កាលនេះធ្វើឲ្យម្ដាយទាវតូចចិត្តយ៉ាងខ្លាំង ក៏ប្រញាប់ប្រញាល់មកស្រុកកំណើតវិញ ហើយរិះរកឧបាយកលក្លែងសំបុត្រប្រាប់ទៅនាងទាវថាខ្លួនមានជម្ងឺជាទម្ងន់។ បានដំណឹងភ្លាមទាវក៏មកមើលម្ដាយនៅផ្ទះ ត្រូវម្ដាយចាប់បង្ខំឲ្យរៀបការជាមួយម៉ឺនងួន។ ទាវអស់សង្ឃឹមក៏សរសេរសំបុត្រឲ្យទុំបានដឹង។ ពេលនោះស្ដេចក៏ប្រទានរាជសារដល់ទុំ និងពេជ្រដើម្បីឃាត់អរជូន។ មកដល់ផ្ទះទាវ ទុំវង្វេងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹង ប្រកៀកប្រឱបនាងទាវចំពោះមុខភ្ញៀវ ធ្វើឲ្យម្ដាយទាវខឹងក៏ពន្យូសអរជូនឲ្យចាប់យកទុំទៅសម្លាប់នៅក្រោមដើមពោធិជើងខាល។ ដឹងថាប្ដីត្រុវគេសម្លាប់ ទាវនិងនោតាមរកទុំ។ អ្នកទាំងពីរក៏សម្លាប់ខ្លួនតាមទុំទៅ។ ពេជ្រនាំដំណឹងអកុសលនេះទៅទូលស្ដេច ស្ដេចក៏មកកាត់ក្ដី ដោយចាប់អរជូន ម៉ឺនងួន និងម្ដាយទាវកប់ទាំងរស់ត្រឹមក ហើយយករនាស់រាស់ពីលើក្បាល រីឯអ្នកស្រុកត្បូងឃ្មុំបញ្ចូលជាអ្នកងារទាំងអស់។
ប្រធានរឿង៖ រឿងទុំទាវអ្នកនិពន្ធបានរំលឹកឡើងវិញពីប្រវត្តិស្នេហាមួយរបស់យុវជនខ្មែរ ក្រោមរបបសក្ដិភូមិនាសម័យលង្វែង។ នេះគឺជាចំណងស្នេហាដ៏សោកសៅរបស់តួអង្គពីររូបគឺទុំ និងទាវ។ តាមរយៈនេះអ្នកនិពន្ធក៏បានលាតត្រដាងឲ្យឃើញពីរបៀបគ្រប់គ្រង និងច្បាប់ទម្លាប់ដ៏សែនតឹងតែងនាសម័យនោះ។ ដូចនេះហើយទើបយើងឃើញថាដំណើររឿងគឺវិលជុំវិញបញ្ហាសំខាន់មួយគឺ “ការតស៊ូដែលមានលក្ខណៈជាបុគ្គលិកដើម្បីទាមទារសិទ្ធិក្នុងការជ្រើសជ្រើសគូស្រករ។
មូលបញ្ហា៖ មូលបញ្ហារឿងទុំទាវគឺស្ថិតនៅលើទំនាក់ទំនងដែលកើតឡើងដោយសារការប្រកាន់យកនូវទស្សនៈពីរផ្ទុយគ្នា គឺទាមទារសិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ ឬស្នេហាចិត្ត និងចិត្ត ហើយទស្សនៈដែលប្រកាន់ទស្សនៈនីមួយៗដណ្ដើមយកឈ្នះរៀងៗខ្លួន។
ទស្សនៈចំពោះការស្លាប់របស់ទុំ
-ទុំស្លាប់បណ្ដាលមកពីសមិនស្ដាប់បណ្ដាំគ្រូ
-ទុំស្លាប់បណ្ដាលមកពីមិនបង្ហាញរាជសារ
-ទុំស្លាប់បណ្ដាល់មកពីម្ដាយទាវជាអ្នកបើកដៃឲ្យគេសម្លាប់
-ទុំស្លាប់បណ្ដាលមកពីអរជូន និងម៉ឺនងួនជាអ្នកសម្លាប់
-ទុំស្លាប់បណ្ដាលមកពីនាងទាវមិនជួយដាស់តឿនទុំ
-ទុំស្លាប់បណ្ដាលមកពីស្ដេចរាមាបណ្ដាលឲ្យទុំយករាជសារទៅខ្លួនឯង
-ទុំស្លាប់ព្រោះស្នេហា
-ទុំស្លាប់បណ្ដាលមកពីរបបសក្ដិភូមិសម័យលង្វែកតែម្ដង

1 comments:
Click here for commentsរឿងទុំទាវ ~ រាហ៊ូ ចាប់ច័ន្ទ >>>>> Download Now
>>>>> Download Full
រឿងទុំទាវ ~ រាហ៊ូ ចាប់ច័ន្ទ >>>>> Download LINK
>>>>> Download Now
រឿងទុំទាវ ~ រាហ៊ូ ចាប់ច័ន្ទ >>>>> Download Full
>>>>> Download LINK
ConversionConversion EmoticonEmoticon